ទំនាក់ទំនងរវាងអ្នកដឹកនាំខ្មែរ និងអ្នកដឹកនាំយួន ក្នុងប្រវត្តិសាស្រ្តគេសង្កេតឃើញថា ខ្មែរចាញ់កល ចាញ់បោកយួនជានិច្ចកាល ហើយបើខ្មែរមិននាំគ្នាក្រឡេកទៅសិក្សារឿងអតីតកាលទេ នោះខ្មែរនឹងមិនអាចដឹងរឿងទាំងនេះបានឡើយ។
ក្នុងភាគទី៦ អំពីផ្នត់គំនិតអ្នកដឹកនាំយួនចំពោះជនជាតិខ្មែរ កំហុសធំគឺត្រង់មេដឹកនាំខ្មែរខ្លះជួយទ្រទ្រង់មហិច្ឆតាយួនដោយមិនដឹងខ្លួន៖ និស្សិតខ្មែររៀននៅម៉ុងប៉ឺលីយេ (Montpelier) ប្រទេសបា រាំង មុនប្រទេសកម្ពុជាទទួលឯករាជ្យពីបារាំង ដែលឱប ក្រសោបមនោគន៍វិជ្ជាកុម្មុយនិស្ត បែបម៉ាក្សីស្តនិយម បានចងមិត្តជាមួយនិស្សិតយួនពីសាលាដូចគ្នា។ សាឡុត ស ឬ ប៉ុល ពត ព្រមទាំងមិត្តរួមថ្នាក់ដទៃ ចាត់ទុកខ្លួនជា ក្រុម ចម្រើននិយម progressive គំនិតថ្មី មិនពេញចិត្តនឹងការហៅជនជាតិយួន ថាយួនៗទេ ព្រោះគេថាជាពាក្យមើលងាយ។
ឆ្នាំ១៩៥៣ សាឡុត ស និងនិស្សិតខ្មែរឯ ទៀតវិលមកស្រុកខ្មែរវិញ ចូលរួមជាមួយចលនាកុម្មុយ និស្ត រណសិរ្សឥស្សរៈ ទំនុកបម្រុងដោយយួន ហើយដឹក នាំដោយ សឺង ង៉ុកមិញ ក្នុងដំណាក់កាលចម្បាំងចុង ក្រោយប្រឆាំងអាណានិគមបារាំង។ ប៉ុល ពត ក៏បានចូលរួមនឹងចលនាបង្កើតដោយយួន ឈ្មោះថា បក្ស បដិវត្តន៍ប្រជាជនខ្មែរ។ វត្តមាន ប៉ុល ពត និង អ្នកដទៃ ចំពេលដែលបណ្តាញតស៊ូខ្មែរតាមមូលដ្ឋានបាក់បែកខ្ចាត់ ខ្ចាយ ពីព្រោះ ស៊ីវ ហេង ក្បត់បក្ខពួក រត់ចូលខាងរាជរដ្ឋាភិបាល រាយការណ៍ ប្រាប់ឈ្មោះអ្នកនៅ ក្នុងចលនាកុម្មុយនិស្តទាំងអស់។ ក្រុមនិស្សិតពីបារាំង មានឱកាសដឹកនាំបណ្តាញបក្សពីរាជធានីភ្នំពេញនៅឆ្នាំ ១៩៦០។
ឆ្នាំដដែល បក្សនេះដូរឈ្មោះជាបក្ស ពលករកម្ពុជា ឲ្យស្របគ្នានឹងបក្ស ពលករវៀតណាម។ សន្និសីទឆ្នាំ១៩៦០ នេះហើយ ជាឆ្នាំ ប៉ុល ពត យកជាឆ្នាំដើម្បីរំឭកខួបកំណើតនៃបក្ស កុម្មុយនិស្តកម្ពុជា ប៉ុន្តែខាងយួន គេយកឆ្នាំកំណើតបក្ស ឆ្នាំ១៩៥១ ព្រោះគេគិតអំពីនិ ស្ស័យកំណើតបក្ស បដិវត្តន៍ប្រជាជនខ្មែរ។ ទ័ពយួន កុ ម្មុយនិស្តប្រកាសដកចេញពីកម្ពុជាថ្ងៃ២០ កក្កដា ១៩៥៤ ម្តង តាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ដែលសហគមន៍អន្តរជាតិជួយទាមទារ។ ប៉ុន្តែ ឆ្នាំ១៩៦០ ចូលមកម្តងទៀត ឥតមានការអនុញ្ញាតពីរាជរដ្ឋាភិបាលខ្មែរ ដឹកនាំដោយលោក ផូ ព្រឿង។ គេបោះទីតាំងទ័ពនៅភាគឦសានកម្ពុ ជា ហើយថាទៅរំដោះយៀកណាមខាងត្បូង។
គេរង់ចាំឱកាសល្អជាថ្មីទៀតមកដល់ ហើយ១០ឆ្នាំក្រោយមក ឱ កាសល្អនោះក៏មកដល់មែន។ ប៉ុល ពត និងបក្ខពួកមិនបានចាត់ទុកយួនជាបច្ចាមិត្រខ្លាំងក្លាទេ ហើយនៅខែកក្កដា ១៩៦៥ ទៅធ្វើទស្សនកិច្ចនៅហាណូយដើម្បីជជែកអំពីគោលនយោបាយ យុទ្ធសាស្រ្ត វិធីសាស្រ្ត កិច្ចសហប្រតិបត្តិការជាមួយគ្នា ប៉ុន្តែ មានគំនិតមិនស្របគ្នា។ ខែវិច្ឆិកា ១៩៦៩ ប៉ុល ពត ទៅហាណូយម្តងទៀត ដើម្បីពិភាក្សាកិច្ចការនយោបាយជាមួយមេដឹកនាំយួន។
ក្រោយផ្តាច់កម្មវិធីជំនួយយោធាជាមួយស.រ.អាខែវិច្ឆិកា ១៩៦៣ សម្តេច នរោត្តម សីហនុ ចុះកិច្ចព្រមព្រៀងទទួលជំនួយយោធាចិននៅខែធ្នូ ឆ្នាំដដែល។ នៅថ្ងៃ៣ ឧសភា ១៩៦៥ ផ្តាច់ទូតជាមួយស.រ.អា។ ចាប់ពីឆ្នាំ ១៩៦៥មក ចិន សហភាពសូវៀត ឆេកូស្លូវ៉ាគី អាចដឹកជញ្ជូនគ្រឿងអាវុធ បរិក្ខាពេទ្យគ្រប់ប្រភេទតាមកំពង់ ផែក្រុងព្រះសីហនុ ដើម្បីផ្គត់ផ្គង់ឲ្យទ័ពព្រៃយួនខាង ជើង−យៀកកុង ហើយរាជរដ្ឋាភិបាលខ្មែរ បានកម្រៃ ១០%ពីជំនួយចិន។
បន្ទាប់មកទៀត សម្តេចនរោត្តម សី ហនុ ចុះកិច្ចព្រមព្រៀងលក់ ឬជួយផ្តល់ស្បៀងអាហារឲ្យទ័ពព្រៃយួនខាងជើង−យៀកកុង មានអំបិល ម្រេច ខ្ទឹមស ត្រីឆ្អើរ ត្រីងៀតជាដើមជាមួយប្រមុខ រដ្ឋាភិបាលបណ្តោះ អាសន្នយៀកណាមខាងត្បូង ហ៊ុញ តាន់ហ្វាត់ (Huynh Tan Phat)។ ក្នុងឆ្នាំ១៩៦៦ ១៩៦៧ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ គាំទ្រទាំង ស្រុងចលនាតស៊ូនៃ រណសិរ្សរំដោះជាតិយៀកណាមខាងត្បូង ឬយៀកកុង ដោយផ្ញើសារលិខិតទៅប្រធាន គណៈកម្មាធិការកណ្តាលជាន់ខ្ពស់ ង្វៀង ហ៊ូថ និង នា យករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ផាំ វ៉ាន់ដុង។
ក្នុងសន្និសីទទីក្រុងឡាហាវ៉ាន ប្រទេសគុយ បា ខែមីនា ១៩៦៧ ព្រះអង្គបានផ្ញើសារលិខិតទៅកាន់លេខាធិការដ្ឋាន នៃសន្និសីទត្រីទ្វីប ថ្កោលស.រ.អា ដែលព្រះថាធ្វើសង្រ្គាមឈ្លានពានយៀកណាម ហើយគាំទ្រការស៊ូដ៏ត្រឹមត្រូវនៃប្រជាជនយួនប្រឆាំងនឹងស.រ.អា។ ឆ្នាំ១៩៧០ ទ័ពយួនកុម្មុយនិស្ត វាយលុកលុយប្រទេសកម្ពុជា ក្រោយសភាជាតិបោះឆ្នោត៨៩សម្លេងគាំទ្រ ៣សម្លេងជំទាស់ ដកសេចក្តីទុកចិត្តពីសម្តេចព្រះប្រមុខ រដ្ឋ នរោត្តម សីហនុ ថ្ងៃ១៨ មីនា។
ទ័ពព្រៃយៀកកុង− យួនខាងជើង ជាង៦ម៉ឺននាក់ ដែលមានទីតាំងក្នុងទឹកដី ប្រ ទេសកម្ពុជាស្រាប់វាយសន្ធាប់ សម្រុកយកក្រុងភ្នំពេញ ពីជាយដែនមកពេញផ្ទៃប្រទេស ពីខេត្តតាកែវ កំពត កំពង់ ចាម ស្វាយរៀង ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ហើយកាន់កាប់ខេត្តមួយចំនួនស្ទើរទាំងស្រុង។
ទ័ពព្រៃកុម្មុយនិស្តយៀកកុង−យួនខាងជើង ចូលមកបោះទីតាំងជុំវិញបឹងទន្លេសាប តាមដង ទន្លេមេគង្គ ឬទន្លេធំ លាក់ខ្លួនតាមវត្ត ដុតវត្ត ដុតសាលារៀន ផ្តាច់ស្ពាន កាត់ផ្លូវថ្នល់ធំៗ មានផ្លូវជាតិលេខ១ លេខ៤ លេខ៥ លេខ៦ជាដើម ដែល ជាផ្លូវដង្ហើមដឹកជញ្ជូនស្បៀងអា ហារសម្រាប់ពលរដ្ឋទីក្រុង។ កងទ័ពខ្មែររបស់លោក លន់ នល់ ទប់ទល់ស្ទើរមិនរួចនៅគ្រាដំបូង ប៉ុន្តែ ខ្មែរមានស្មារតីស្នេហាជាតិខ្ពស់ ទើបមានបរទេសជួយជ្រោមជ្រែង។ ទា ហានខ្មែរមួយឆ្នាំកើនពី ៣៥,០០០នាក់ ដល់ ១៥០,០០០ នាក់ តតាំងនឹងទ័ពព្រៃយួនពី ទី៖
១− កងពលធំលេខ ១; មានកងវរសេនាធំលេខ ១៧៤−០៥ និង លេខ២៧៥ ចំនួន ៥,០០០នាក់ តាំងនៅស្នួល ខេត្តក្រចេះ។២− កងពលធំលេខ ៧; មានកងវរសេនាធំលេខ ១៤១−១៦៥ និង ២០៩ ចំនួន ៦,២០០នាក់តាំងនៅមេមត់ ខេត្តកំពង់ចាម។៣− កងពលធំលេខ ៩; មានកងវរសេនាធំលេខ ៩៥−សេ−២៧១ និង ២៧២ ចំនួន៦,០០០នាក់ តាំងនៅជប់ ខេត្តកំពង់ចាម។៤− រណសិរ្ស បេ−៣; មានកងវរសេនាធំលេ ២៤−២៨−៤០−៦៦−៩៥−០ ចំនួន ១ម៉ឺន ៨០០នាក់ តាំងនៅបរកែវ រតនគិរី។• − បន្ថែមប៉ុស្តិ៍បញ្ជាការ និង សេនាធិការ ៖ មានគ្នា ១ម៉ឺន ២ពាន់នាក់• − ក្រុមបញ្ជូនភស្តុភារ ៖ មានគ្នា ២ម៉ឺន ៣ពាន់នាក់។
បូករួមទាំងអស់ កងទ័ពយៀកណាមខាងជើង−យៀកកុង ដែលតាំងនៅតាមបណ្តោយព្រំប្រទល់ដែនខ្មែរ មានគ្នាទាំងអស់ចំនួន៦៥,០០០នាក់។ អ្នកដឹកនាំខ្មែរខាងរបបថ្មីហៅសង្រ្គាមនៅកម្ពុជាពីឆ្នាំ១៩៧០ ថាជាសង្រ្គាមបរទេសយួនឈ្លានពាន ប៉ុន្តែ ខ្មែរម្ខាងទៀត ហៅថាក្រុមសីហនុនិយម និង ខ្មែរក្រហម នាំគ្នាហៅថាសង្រ្គាមប្រឆាំងបនក្បត់ បរិវារចក្រពត្តិអាមេរិក។ សម្តេចព្រះនរោត្តម សីហនុ ដែលដឹកនាំចលនាទ័ពព្រៃក្នុង រណសិរ្សរួបរួមជាតិកម្ពុជា (FUNK) និង រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (GRUNK) អំពាវនាវតាមវិទ្យុក្រុងប៉េកាំង ឲ្យខ្មែរមានស្វាមីភក្តិនឹងព្រះអង្គចូលព្រៃម៉ាគី កាន់អាវុធវាយរំលំបនក្បត់ លន់ នល់ សិរិមតៈ ចេង ហេង អ៊ិន តាំ។
ព្រះអង្គមិនបានហៅព្រះនាមពេញថាស៊ីសុវត្ថិ សិរិមតៈ ទេ។ ក្នុងរយៈពេលក្រោយទម្លាក់សម្តេចព្រះប្រ មុខរដ្ឋ នរោ ត្តម សីហនុ ទ័ពព្រៃកុម្មុយនិស្តយួនខាង ជើង−យៀកកុង សុទ្ធសាធដែលវាយប្រហារលើកង ទ័ពលោក លន់ នល់ តាមសមរភូមិធំៗ។ តាមសៀវភៅបណ្ឌិត Raoul Jennar រដ្ឋការក្រុងហាណូយបញ្ជូនខ្មែរវៀតមិញវគ្គទី១ ហើយមកដល់ ខេត្តក្រចេះដើមខែកុម្ភៈ ១៩៧១។ តាមសក្សីរស់ ខ្មែរយៀកមិញ វិលពីស្រុកយួនខាងជើងវិញ មានចំនួនប្រមាណ ២,៦០០នាក់ គឺប្រមាណពាក់កណ្តាលនៃចំ នួនដែលទៅតាមយួនវៀតមិញនាឆ្នាំ១៩៥៤ រួមទាំងយួនខាងជើង និង យួនយៀកកុង ចូលមកតាមប្រ ទេសលាវ កាត់ព្រៃមកខេត្តស្ទឹងត្រែង តាមស្រុកសៀមប៉ាង មកស្រុកថាឡាបរិវ៉ាត់ ហើយ កែ ពេក ឈ្មោះដើម កែ វិន ទៅទទួល រួចយកទៅដាក់នៅម្តុំស្ទឹងកាច់ ភូមិអូរតាសេក ជាប់ស្ទឹងជីនិត ខេត្តកំពង់ធំ ដែលមានមន្ទីរសន្តិសុខ ស−២៧។
តា ម៉ុក ជាអ្នកយកអ្នកទាំងនោះទៅពង្រាយតាមតំបន់ឬភូមិភាគផ្សេងៗ គ្រប់គ្រងដោយបក្ស កុម្មុយនិស្តកម្ពុជា។ មន្ទីរ ខ−៣០ ជាមន្ទីររបស់ ប៉ុល ពត ស្ថិតនៅប្រ មាណ២គ.ម ពីស្រុកកំណើតលោក ហ៊ុន សែន ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មន្ទីរ ត−១៥ ស្ថិតនៅភូមិខ្ទួយ សម្រាប់ទទួលភ្ញៀវគ្រប់មជ្ឈ ដ្ឋាន គ្រប់គ្រងដោយ កុយ ធួន។ ខៀវ សំផន ហ៊ូ យន់ ហ៊ូ នីម និង ទីវ អុល ស្ថិតនៅក្នុងឃុំ អូរម្លូដែរ។
ព្រៃម៉ាគី ដែលសម្តេច នរោត្តម សីហនុ អំពាវនាវឲ្យពលរដ្ឋខ្មែររត់ចូលព្រៃនោះ មិនដឹងនៅឯណាឡើយ។ រឿងហ្នឹងក៏មកពីខ្មែរមិនគិត មិនដឹង មិនយល់ ថាព្រៃម៉ាគី មកពីន័យពាក្យបារាំងថា កាន់អាវុធតស៊ូ ហើយនាំគ្នាខ្សឹបសួរគ្នាថា ព្រៃម៉ាគីនៅឯណា។ ខ្មែរស្មោះស្ម័គ្រចំ ពោះសម្តេច នរោត្តម សីហនុ មិនជឿមិនស្តាប់លោក លន់ នល់ មានសាស្រ្តាចារ្យ គ្រូបង្រៀន និស្សិត សិស្ស ដែលស្អាតស្អំ បានរត់បាត់ ចោលការងារ ការរៀនសូត្រមិនដឹងទៅចូលព្រៃទី ណាទេ។ ទ័ពព្រៃកុម្មុយនិស្តយួនខាងជើង−យៀកកុង ឆក់ឱកាស ប្រាប់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់គេធ្វើប្រតិបត្តិការសឹកធំៗ ដូចជាសមរភូមិព្រះប្រសព្ធ ព្រែកតាមាក់ តាមដងទន្លេមេគង្គ និង គគីធំ ខេត្ត កណ្តាល ថាគេរំដោះស្រុកថ្វាយសម្តេចឪ។
គេពាក់ព្រះឆាយាល័ក្ខណ៍ ឬរូបថតសម្តេចឪលើមួក បញ្ជាក់ឲ្យខ្មែរទុកចិត្តថា គេរំដោះឲ្យសម្តេច នរោត្តម សីហនុ។ ចន្លោះឆ្នាំ១៩៧០ដល់១៩៧១ ខ្មែរសីហនុនិយម ប្រ មាណយ៉ាងតិច៣ពាន់នាក់ ត្រូវគេសំលាប់គ្មានសល់ក្នុងព្រៃស្រោងខាងជើងផ្លូវជាតិលេខ៦ ខាងជើងស្ទឹងស្រុកស្ទោង និង ស្រុក កំពង់ស្វាយ ក្នុងភូមិជ្រលុះក្រពើ ឃុំក្រយា និង ឃុំសគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ពេលដឹងថាខ្មែរស្លាប់ច្រើនពេកគ្រា នោះ ប៉ុល ពត បញ្ជាឲ្យស៊ើបអង្កេត។ ក្រោយចាប់ខ្មែរវៀតមិញ ម្នាក់ ឈ្មោះមិត្ត ហោះ ដើមកំណើតពីខេត្តកំពង់ចាម ជាមេបញ្ជាការកងវរសេ នាធំឯករាជ មកពីហាណូយ។ ពេលសួរចម្លើយទើបដឹងថា គេទទួលបញ្ជាពីហាណូយ។
ថ្ងៃ៣០ កញ្ញា ១៩៧១ សមាជបក្ស កុម្មុយនិស្តកម្ពុជា លើកទី៣ កំណត់ថា សត្រូវដែលគ្រោះថ្នាក់ជាទីបំផុត គឺ ប្រទេសយៀក ណាម ឬ យួន។ ថ្ងៃ២៧ មករា ១៩៧៣ ទ័ពព្រៃកុម្មុយនិស្តយួនខាង ជើង ដកចេញពីក្នុងទឹកដីខ្មែរម្តងទៀតម្តងបន្តិចៗតាមកិច្ចព្រមព្រៀងក្រុងប៉ារីសរវាងស.រ.អានិងវៀត ណាមខាងជើង។ ទ័ពកុម្មុយនិស្តយួនខាងជើង លែងផ្តល់ជំនួយយោធាចិនទៅឲ្យ កងទ័ពជាតិរំដោះប្រជា ជនកម្ពុជា។
ស.រ.អា បានជួយខ្មែរឲ្យរួចពីយួនកុម្មុយ និស្តលេបត្របាក់គ្រានោះជាលើកទី២។ ប៉ុន្តែ ទ័ពព្រៃយួនខាងជើង៣កងពលធំ ដកចូលទៅស្រុកយួនខាងត្បូង រីឯកងពលធំ១ទៀត ដកទៅដាក់រាយតាមព្រំដែនជាប់ខេត្តកំពង់ចាម។ ខែធ្នូ ១៩៧៣ លោក អ៊ិត សារិន អធិការសាលាបឋមសិក្សាមួយ បោះពុម្ពសៀវភៅមានចំណងជើងថា៖ ស្រណោះព្រ លឹងខ្មែរ ដែលរៀបរាប់អំពីជីវិតពិតក្នុងតំបន់រំដោះលោកជាប់៩ខែ។ ខ្មែរមួយចំនួនទៀត ប្រឹជេរប្រមាថ លន់ នល់។ ភាគទី៧ សប្តាហ៍ក្រោយ ពិនិត្យមើលមូលហេតុយួនចូលស្រុកខ្មែរម្តងទៀតឆ្នាំ១៩៧៩។ ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ់ាស៊ិនតុន
© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.